ទន្សាយជានរណា?

ទន្សាយជានរណា?

 

#ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះឡើង?

គ្រប់យ៉ាងក្នុងជីវិតខ្ញុំគឺស្ថិតនៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា#ទន្សាយជានរណា ។ ស្នេហានិងការបាត់បង់ ទុក្ខលំបាក និងការតស៊ូសេចក្ដី ឈឺចាប់ និង ភាពអត់ធ្មត់ ការពុះពារ និង សេចក្ដីសង្ឃឹម ភាពរឹងប៉ឹង និងភាពជោគជ័យ។ ខ្ញុំទទួលស្គាល់ថា អតីតកាល និងបច្ចុប្បន្នពិតជា ប្រែប្រួលច្រើនមែនទែន។ ពីមុន ខ្ញុំធ្លាប់ជាមនុស្សលាក់មុខ លាក់ការឈឺចាប់ លាក់ភាពបរាជ័យក្នុងជីវិត តែម្នាក់ឯង ខ្ញុំមិនចូលចិត្តបង្ហាញអារម្មណ៍ ឬភាពទន់ខ្សោយឱ្យនរណាម្នាក់បានឃើញហើយក៏ មិនបង្ហាញពីក្ដីទុក្ខលំបាករបស់ខ្ញុំឱ្យ នរណាម្នាក់បានដឹងឮឡើយ ។

ពេលវេលាពីមុនខ្ញុំតែងប្រើជីវិតយ៉ាងស្ងប់ស្ងាត់ជាមួយនឹងសៀវភៅរាប់រយ ក្បាលក្នុងបន្ទប់ហើយ សន្ទនាទុក្ខលំបាកនិងក្ដីឈឺចាប់ទាំងអស់របស់ខ្ញុំជាមួយ តួអក្សរ និង ស្រៈបង្កើតបានជាឃ្លាប្រយោគ រាប់សិបនៅក្នុងប្រលោមលោកជាច្រើនរបស់ខ្ញុំ ។ ប៉ុន្តែស្រាប់តែក្នុងថ្ងៃនេះពេលនេះ ខ្ញុំបែរជា មានបំណងប្រាថ្នាលាតត្រដាងពីអាថ៌កំបាំង ជីវិត ដែលខ្ញុំធ្លាប់តែ លាក់បាំងរហូតមកឱ្យពិភពលោក បានដឹង ។ ទាល់តែមានសំណួរជាច្រើនបានចោទសួរថា“ទន្សាយជានរណា?” ហើយសំណួរមួយ នេះក៏ធ្វើឱ្យខ្ញុំសម្រេចចិត្តជ្រើសរើសយកធ្វើជាចំណងជើងសៀវភៅនិយាយពីជីវិតពិតរបស់ខ្ញុំតែម្ដង ។

ខ្ញុំគ្រាន់តែគិតនៅក្នុងចិត្តថាវាជាការល្អណាស់ប្រសិនបើ”ទន្សាយជានរណា? អាចក្លាយខ្លួនជាកញ្ចក់ ដែលឆ្លុះបង្ហាញពី កំហុសឆ្គងនិងភាពបរាជ័យក្នុងជីវិតទុកជាបទពិសោធសម្រាប់យុវជនជំនាន់ក្រោយ ហើយក្នុងស្នាដៃមួយនេះខ្ញុំក៏បានបញ្ចូលវិធីតែងនិពន្ធដើម្បីចែករំលែកដល់ អ្នកដែលស្រឡាញ់វិជ្ជា និពន្ធដូចខ្ញុំដែរព្រោះខ្ញុំចាស់ហើយ គ្មានពេលវេលានឹងបង្រៀនសិស្សដោយផ្ទាល់ទៀតទេ ។ ខ្ញុំ មានជីវិតជាអ្នកក្រីក្រគ្មានទ្រព្យសម្បត្តិអ្វីដើម្បីបរិច្ចាគឡើយ គឺមានតែបទពិសោធទឹកចិត្តដ៏តូច ស្ដួចស្ដើងនិងភាពជាគំរូ ដែលខ្ញុំសន្សំពេញមួយជីវិតនេះដើម្បីបានបន្សល់ទុកឱ្យយុវជនជំនាន់ក្រោយ ទាំងអស់ នោះ គឺ មាននៅ ក្នុង សៀវភៅ “ទន្សាយជានរណា ? ” ។

ខ្ញុំដឹង ថាកន្លងមកមានមនុស្សជាច្រើនបានអានស្នាដៃរបស់ខ្ញុំរាប់រយចំណងជើងដែលធ្លាប់បោះពុម្ព ផ្សាយ។ ក្រោយមកដំណឹងរបស់ខ្ញុំ ក៏បាត់ទៅយ៉ាងស្ងៀមស្ងាត់ ហើយអ្នកខ្លះមិនធ្លាប់បាន ជួបខ្ញុំ ដោយផ្ទាល់ទេ ប៉ុន្តែប្រសិនបើសៀវភៅមួយនេះ បាននៅលើដៃរបស់មិត្តអ្នកអាន ខ្ញុំក៏សង្ឃឹមថា ទន្សាយដែលមនុស្សជាច្រើនចង់ស្គាល់ ចង់ជួប ដោយ ផ្ទាល់ការពិតគឺជា នរណា ?

——————————————————-
សៀវភៅនេះនឹងចេញផ្សាយដោយ #សៀវភៅជីវិត នៅក្នុងដើមខែធ្នូឆ្នាំ២០១៩ ខាងមុខនេះហើយ សៀវភៅនេះនឹងបើកការកក់ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩ ។ តម្លៃសម្រាប់ប្រិយមិត្ត ដែលបានកក់គឺ ៣០០០០រៀលហើយតម្លៃសៀវភៅទូទៅពេលចេញផ្សាយរួច គឺ៣៦០០០រៀល។ ប្រសិនបើប្រិយមិត្តមានបំណងចង់ធ្វើការកក់ទុកសៀវភៅនេះសូមផ្ញើសារលេខ ទូរសព្ទ ទីកន្លែងនិងចំនួនសៀវភៅដែលចង់បានមកកាន់ ហ្វេសប៊ុ កផេក របស់ខ្ញុំផ្ទាល់ឬ ផ្ញើទៅ កាន់ ផេកសៀភៅជិវិត ផ្ទាល់ក៏បាន ហើយ ម្យ៉ាងទៀតប្រិយមិត្តក៏អាច Commentលេខនៅខាងក្រោម នេះបានផងដែរ ។ សូម អរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *