Chat with us, powered by LiveChat

ទន្សាយជានរណា?

ទន្សាយជានរណា?   #ហេតុអ្វីខ្ញុំសរសេរសៀវភៅនេះឡើង? គ្រប់យ៉ាងក្នុងជីវិតខ្ញុំគឺស្ថិតនៅក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា#ទន្សាយជានរណា ។ ស្នេហានិងការបាត់បង់ ទុក្ខលំបាក និងការតស៊ូសេចក្ដី ឈឺចាប់ និង ភាពអត់ធ្មត់ ការពុះពារ និង សេចក្ដីសង្ឃឹម ភាពរឹងប៉ឹង និងភាពជោគជ័យ។ ខ្ញុំទទួលស្គាល់ថា អតីតកាល និងបច្ចុប្បន្នពិតជា ប្រែប្រួលច្រើនមែនទែន។ ពីមុន ខ្ញុំធ្លាប់ជាមនុស្សលាក់មុខ លាក់ការឈឺចាប់ លាក់ភាពបរាជ័យក្នុងជីវិត តែម្នាក់ឯង ខ្ញុំមិនចូលចិត្តបង្ហាញអារម្មណ៍ ឬភាពទន់ខ្សោយឱ្យនរណាម្នាក់បានឃើញហើយក៏ មិនបង្ហាញពីក្ដីទុក្ខលំបាករបស់ខ្ញុំឱ្យ នរណាម្នាក់បានដឹងឮឡើយ ។ ពេលវេលាពីមុនខ្ញុំតែងប្រើជីវិតយ៉ាងស្ងប់ស្ងាត់ជាមួយនឹងសៀវភៅរាប់រយ ក្បាលក្នុងបន្ទប់ហើយ សន្ទនាទុក្ខលំបាកនិងក្ដីឈឺចាប់ទាំងអស់របស់ខ្ញុំជាមួយ តួអក្សរ និង ស្រៈបង្កើតបានជាឃ្លាប្រយោគ រាប់សិបនៅក្នុងប្រលោមលោកជាច្រើនរបស់ខ្ញុំ ។ ប៉ុន្តែស្រាប់តែក្នុងថ្ងៃនេះពេលនេះ ខ្ញុំបែរជា មានបំណងប្រាថ្នាលាតត្រដាងពីអាថ៌កំបាំង ជីវិត ដែលខ្ញុំធ្លាប់តែ លាក់បាំងរហូតមកឱ្យពិភពលោក បានដឹង ។ ទាល់តែមានសំណួរជាច្រើនបានចោទសួរថា“ទន្សាយជានរណា?” ហើយសំណួរមួយ នេះក៏ធ្វើឱ្យខ្ញុំសម្រេចចិត្តជ្រើសរើសយកធ្វើជាចំណងជើងសៀវភៅនិយាយពីជីវិតពិតរបស់ខ្ញុំតែម្ដង ។ ខ្ញុំគ្រាន់តែគិតនៅក្នុងចិត្តថាវាជាការល្អណាស់ប្រសិនបើ”ទន្សាយជានរណា? អាចក្លាយខ្លួនជាកញ្ចក់ ដែលឆ្លុះបង្ហាញពី កំហុសឆ្គងនិងភាពបរាជ័យក្នុងជីវិតទុកជាបទពិសោធសម្រាប់យុវជនជំនាន់ក្រោយ ហើយក្នុងស្នាដៃមួយនេះខ្ញុំក៏បានបញ្ចូលវិធីតែងនិពន្ធដើម្បីចែករំលែកដល់ […]